រដ្ឋបាលខេត្ត​កំពង់ចាម ផ្អាក​អាជីវកម្ម​ក្នុង​ផ្សារ​ព្រែក​រំដេង នៅ​ស្រុក​ស្រី​សន្ធរ ក្រោយ​មាន​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ​១៩

ខេត្តកំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​អាជីវកម្ម ការលក់ដូរ​ក្នុង​ផ្សារ​ព្រែក​រំដេង ស្ថិតក្នុង​ភូមិ​ព្រែក​រំដេង «​ក​» ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ដែលមាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ​។​

​សេចក្ដីសម្រេច​នេះ បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ដោយបាន​កំណត់​ឲ្យ​ផ្សារ​មួយ​នេះ ត្រូវ​ផ្អាក​រយៈពេល​១៤​ថ្ងៃ រហូតដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close