តើអ្នកដឹងទេថា គំនូសសញ្ញាដាច់ៗទោល ពណ៌ស តាមបណ្តោយទ្រូងផ្លូវមានន័យដូចម្តេច និងប្រើដើម្បីអ្វី ?
គំនូសសញ្ញាដាច់ៗទោល ពណ៌ស តាមបណ្តោយទ្រូងផ្លូវប្រើសម្រាប់បែងចែកគន្លងផ្លូវចរាចរ។ អ្នកបើកបរអាចឆ្លងកាត់ប្តូរគន្លងផ្លូវបាន។
ក្រសួង សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចររលុប ដើម្បីអាចឱ្យមន្ត្រីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរបានផងដែរ។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។