ប្រទេស​តំបន់​អារ៉ាប់​រីករាយ​យ៉ាងខ្លាំង ក្រោយ​រដ្ឋ​កាល​លោក​ណេ​តាន់​យ៉ាង​ហ៊ូ​បានបញ្ចប់​

​ប្រទេស​នៅក្នុង​តំបន់​ពិសេស​គឺ​ប៉ា​ឡេ​ស្ទី​ន​បានបង្ហាញ​ភាព​សម្បាយ​រីករាយ​យ៉ាងខ្លាំង ដែល​អ៊ីស្រាអែល​បាន​បិទ​បញ្ចប់​រដ្ឋ​កាល​ដឹកនាំ​ដ៏​អាក្រក់​របស់​នាយករដ្ឋមន្ត្រី​ណេ​តាន់​យ៉ា​ហ៊ូ ។​

នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​ន​បានចាត់ទុក ការចាកចេញ​របស់លោក Benjamin Netanyahu ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​អ៉ី​ស្រា​អែល ជា​ការបិទ​បញ្ចប់​ជំពូក​មួយ នៃ «​សម័យកាល​ដ៏​អាក្រក់​បំផុត​» ក្នុង​ជម្លោះ​រវាង​អ៉ី​ស្រា​អែល​និង​ប៉ា​ឡេ​ស្ទី​ន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​។​

​នៅ​ចំពោះមុខ​ការប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍ របស់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​លោក Shtayyeh បាន​និយាយថា «​ការចាកចេញ​របស់​នា​យក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែល បន្ទាប់ពី​កាន់អំណាច​អស់​រយៈពេល​១២​ឆ្នាំ គឺជា​ការបញ្ចប់​នៃ​រយៈពេល​ដ៏​អាក្រក់​បំផុត​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​ជម្លោះ​អ៉ី​ស្រា​អែល​-​ប៉ា​ឡេ​ស្ទី​ន​»​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​ក៏បាន​និយាយ​ដែរ​ថា លោក​គ្មាន​ស​ង្ឈឹ​ម​ថា​រដ្ឋាភិបាល​ថ្មី​នេះ អាច​នាំទៅរក​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ទេ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​សភា​អ៉ី​ស្រា​អែល បាន​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​អ្នក​ជាតិនិយម​ជ្វី​ហ្វ​ប្រកាន់​ស្តាំ​លោក Naftali Bennett ។ សម្ព័ន្ធភាព​របស់លោក រួមមាន​គណបក្ស​ស្តាំនិយម​កណ្តាល និង​គណបក្ស​ឆ្វេងនិយម ក៏ដូចជា​គណបក្ស​អភិរក្ស​អ៉ី​ស្លាម​នៅ​រដ្ឋ​ជ្វី​ហ្វ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close