បិទភូមិមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ក្រោយរកប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីសម្រេច ស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នផ្នែកខ្លះ នៃក្រុងសែនមនោរម្យ រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្តីសម្រេចនោះ បានបិទខ្ទប់ភូមិសាស្ត្រមួយចំនួន រួមមាន៖ ភូមិចំបក់ សង្កាត់ ស្ពានមានជ័យ, ភូមិជ្រៃសែន និងភូមិដើមស្រល់ ក្នុងសង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។