សត្វ​ក្ងោក​បៃតង ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​

​សត្វ​ក្ងោក​បៃតង​ជា​ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក​។ បច្ចុប្បន្ន ពិភពលោក​មាន​សត្វ​ក្ងោក​ចន្លោះ ១៥០០០ ទៅ ២០០០០ ក្បាល​ប៉ុណ្ណោះ​។

កម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​ដែល​នៅមាន​វត្តមាន​សត្វ​ក្ងោក​ច្រើនជាងគេ​ដែលមាន​ប្រមាណ​ចន្លោះ​ពី ២០០០ ទៅ ៣០០០ ក្បាល ហើយ​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ក្នុង​ខេត្តមណ្ឌលគិរី​គឺជា​ទីតាំង​មួយ​ដែលមាន​ចំនួន​សត្វ​ក្ងោក​ច្រើនជាងគេ​នៅលើ​ពិភពលោក​មាន​ប្រមាណ ៩៦៦ ក្បាល ហើយ​នៅតាម​តំបន់ការពារធម្មជាតិ​ផ្សេងទៀត​មាន​ចន្លោះ​ពី​៥០ ទៅ​១០០​ក្បាល​។

​តាម​ការស្រាវជ្រាវ សត្វ​ក្ងោក​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មាន​ចំនួន​កើនឡើង​។ ប្រទេស​ដែល​នៅមាន​វត្តមាន​សត្វ​ក្ងោក​ច្រើន​ដូចជា​ចិន ថៃ ឡាវ វៀតណាម និង​ឥណ្ឌូនេស៊ី​ដែលមាន​ប្រមាណ​ជិត ១០០០ ក្បាល​ក្នុងប្រទេស​នីមួយៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close