មនុស្សរត់បាត់អស់! ខណៈសមត្ថកិច្ចចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ភ្នាល់តាមប្រព័ន្ធអ៊ីនធឺណេត នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មី បានចុះបង្ក្រាបទីតាំងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងចាក់ភ្នាល់ជល់មាន់តាមប្រព័ន្ធអ៊ីនធឺណេត នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ក្នុងប្រតិបត្តិការនោះ នគរបាលជំនាញ បានដកហូតវត្ថុតាង រួមមាន៖ ទូរទស្សន៍ ១គ្រឿង, ក្បាលសម្រាប់ចាក់ ១គ្រឿង និងម៉ូតូ២១គ្រឿង បញ្ជូនមករក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ដើម្បីចាត់ការអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ចំណែកម្ចាស់ទីតាំង និងអ្នកលេងនាំគ្នារត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចចុះទៅដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។