កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦៩៣នាក់ទៀត ខណៈមានអ្នកជា ៧៥៤នាក់ និងស្លាប់ ៧នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៩៣នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ទៅ ៧៥៤នាក់ និងមានអ្នកស្លាប់ថ្មីកើន ៧នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៩៣នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣៣នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៦៦០នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤០ ១៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣៤ ៣២៥នាក់ និងអ្នកស្លាប់កើនឡើង ៣៦៨នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។