សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសជិត ៥គីឡូក្រាម ចាប់ខ្លួនជនជាតិឡាវ ២នាក់ នៅព្រះវិហារ
ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៦ មិថុនា ២០២១ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា តាមផ្លូវទឹក នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ បានឃាត់ខ្លួនមនុស្សចំនួន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥គីឡូក្រាម ។
ជនសង្ស័យ ២នាក់នោះ ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឡាវ និងឈ្មោះ កែវ ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឡាវ។ ចំណែកវត្ថុតាងចាប់បាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៥កញ្ចប់ធំ ទម្ងន់ ៤ គ.ក្រ ៩៨៨.៨៤ក្រាម និងមធ្យោបាយដឹកជញ្ជួន: ទូកយន្ត ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅសាលាដំបូងខេត្តព្រះវិហារ តាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។