ជំនួប​ពិភាក្សា​រវាង​ប្រធានាធិបតី​រុស្សី និង​អាមេរិក ចាប់ផ្តើម​ឡើង​ហើយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​

​មេ​ដឹ​នាំ​អាមេរិក លោក បៃ​ឌិន និង​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន បានចាប់ផ្តើម​ជួប​មុខ​ស្វាគមន៍​គ្នា នៅ​វិមាន​Villa La Grange ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វិ​ស​។​

​ជំនួប​ពិភាក្សា​រវាង​ប្រធានាធិបតី​អាមេរិក​និង​រុស្ស៊ី​គឺជា​ព្រឹត្តិ​ការដែល​ពិភពលោក​ចាប់អារម្មណ៍ បំផុត ដោយ​ប្រទេស​ទាំងពីរ​ដើរតួនាទី​យ៉ាងសំខាន់​ដល់ សន្តិសុខ​សណ្តាប់ធ្នាប់ របស់​ពិភពលោក​ទាំងមូល ។​

​នៅពេលនេះ យន្តហោះ​ដឹក​ប្រធានាធិបតី​ពូ​ទីន​បាន បាន​ទៅដល់​ប្រទេស​ស្វិ​ស ខណៈ​ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន បាន​ទៅដល់​មុន ដើម្បី​ត្រៀម​រៀបចំ​ជំនួប​ពិភាក្សា​ជា​ប្រវត្តិសាស្ត្រ ។​

​ប្រធានាធិបតី​ពូ​ទីន​នឹង​ទៅកាន់​ប្រទេស​ស្វិ​ស​ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក ចូ​បៃ​ឌិន ។ តាម​ប្រភពព័ត៌មាន ប្រធានាធិបតី​អាមេរិក បាន​ទៅដល់ Villa La Grange ដែលជា​ទីកន្លែង​ជួបពិភាក្សា រវាង​ប្រធានាធិបតី​ប្រទេស​ទាំងពីរ ។​

​ក្រុម​អ្នកសារព័ត៌មាន​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​សន្តិសុខ​យ៉ាង​តឹងតែង​បំផុត មុនពេល​ចូលទៅ​យក​ព័ត៌មាន​នៃ​ជំនួប​កំពូល​មេដឹកនាំ​ប្រទេស​ទាំងពីរ​។​

​កន្លងមក មន្ត្រី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស លោក Emmanuel Gueno បាន​ឲ្យ​ដឹងថា ភាគី​រុស្ស៊ី បាន​ប្រាប់​មិន​ឲ្យ​មាន​ពិធី​រៀបចំ​ទទួល ប្រធានាធិបតី​ពូ​ទីន​នោះឡើយ ។ ខ្លឹមសារ​ពាក់ព័ន្ធ​ជំនួប​កំពូល ត្រូវបាន​ផ្សាយ​នៅវេលា​ម៉ោង ១៤​និង ៣៥​នាទី ថ្ងៃទី​១៦​ខែមិថុនា ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close