ស្ត្រីវិជ្ជមានកូវីដ១៩ម្នាក់ សម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យខេត្តកោះកុង
ខេត្តកោះកុង៖ នៅព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង បានសហការគ្នាជួយសម្រាលកូនឱ្យស្ត្រីវិជ្ជមានកូវីដ១៩ម្នាក់ ដែលជាករណីទី១ បានដោយជោគជ័យ។
លោកប្រធានមន្ទីរពេទ្យ បានឲ្យដឹងថា ដោយមានការសហការគ្នាបានល្អ របស់ក្រុមលោកពេទ្យសម្ភព និងដោយមានការយកចិត្តទុក្ខយ៉ាងប្រុងប្រយ័ត្នខ្ពស់ បានរៀបចំត្រៀមមុនជាស្រេចនូវបន្ទប់សម្រាលដាច់ដោយឡែក និងបន្ទប់វះកាត់ដាច់ដោយឡែក ត្រៀមសម្រាប់អ្នកដែលមានជំងឺឆ្លងតាមផ្លូវដង្ហើម ជាពិសេសជំងឺកូវីដ១៩ ត្រូវសម្រាលកូន ឬជំងឺត្រូវវះកាត់បន្ទាន់ផ្សេងៗ ទើបធ្វើឱ្យការងារបានទទួលជោគជ័យ។
លោកប្រធានមន្ទីរពេទ្យ សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ផ្នែកសម្ភព ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរហូតទទួលបានជោគជ័យ ប្រកបដោយឆន្ទ: និងការទទួលខុសត្រូវខ្ពស់ ទោះជាត្រូវប៉ះពាល់ប្រឈមរាប់ម៉ោងក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។