គីម ជុង​អ៊ុន​៖ កូរ៉េខាងជើង​ខ្វះ​ស្បៀង ដោយសារ​កូ​វីដ​១៩

លោក គីម ជុង​អ៊ុន មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៦ មិថុនា ២០២១​នេះ បាន អំពាវនាវ​ឱ្យមាន​វិធានការណ៍​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ស្បៀងអាហារ​ដែល​កំពុង​ជួប​បញ្ហា​បណ្តាលមកពី​ជំងឺឆ្លង​កូ​វីដ​-១៩ នេះ​បើតាម​ការ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​។​

​ទីភ្នាក់ងារ​ព័ត៌មាន KCNA បានឱ្យដឹងថា ថ្មីៗ​នេះ លោក គីម បាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ពលករ​កូរ៉េ ដែលជា​បក្ស​កំពុងកាន់​អំណាច ដើម្បី​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​លើ​គោលនយោបាយ​សំខាន់ៗ​និង​វិធានការ​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ជាពិសេស​បញ្ហា​ស្រូវ​អង្ករ និង ស្បៀងអាហារ​។​

​យ៉ាងណាក៏ដោយ មេដឹកនាំ​វ័យ​៣៧​ឆ្នាំ បាន​និយាយ​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១៥ មិថុនា​នោះដែរ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​មាន​ភាពប្រសើរឡើង​នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​ចំពោះ​បញ្ហា​ខ្វះខាត​ស្បៀង​នេះ លោក​ក៏បាន​ជំរុញ​ដល់​មន្ត្រី​របស់ខ្លួន​ខិតខំ​លើ​ផលិតផល​កសិកម្ម ដើម្បី​ស្រោចស្រង់​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close