បិទខ្ទប់ផ្ទះ ៥១ខ្នង នៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោយពាក់ព័ន្ធជំងឺកូវីដ១៩
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ផ្ទះប្រជាពលរដ្ឋចំនួន ៥១ខ្នងផ្ទះ នៅភូមិចំនួន២៥ភូមិ នៃឃុំចំនួន១២ឃុំ ស្ថិតក្នុងស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចនេះ រដ្ឋបាលខេត្ដកំពង់ចាម កំណត់ការបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។