ថៃ នឹង​បើក​ទទួលភ្ញៀវ​ទេសចរ​អ​ន្ត​រ​ជាតិ រយៈពេល ១២០​ថ្ងៃ​ទៀត​

​ថៃ​៖ នាយករដ្ឋមន្ត្រី​ថៃ​បានប្រកាស​នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ឥឡូវនេះ វា​ដល់ពេល​ដែល​យើង​ត្រូវ​សំឡឹង​មើលទៅ​អនាគត និង​បើក​ប្រទេស​នេះ​ឡើងវិញ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​ត្រឡប់មក​ប្រទេស​ថៃ​ម្តងទៀត លោក​ថា នេះ​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ សំដៅ​កាត់បន្ថយ​ការលំបាក ដែល​ប្រជាជន​មិនអាច​រកចំណូលបាន​ជា​យូរ​មកហើយ ។​

​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បន្ថែមថា ថ្ងៃនេះ ខ្ញុំ​សូម​ជូនដំណឹង​ថា ខ្ញុំ​មាន​គម្រោង​បើក​ប្រទេស​ថៃ​បើក​ឡើងវិញ ក្នុង​រយៈពេល​១២០​ថ្ងៃ​ទៀត ដោយ​រាប់​ចាប់ពី​ថ្ងៃនេះ​តទៅ​។ គោលដៅ​ដែល​បានកំណត់​ដោយ​លោក ប្រា​យុទ្ធ នេះ នឹង​ធ្វើឱ្យ​ប្រទេស​ថៃ​អាច​បើក​ដំណើរការ​ឡើងវិញ នៅ​ពាក់កណ្តាល​ខែតុលា​ខាងមុខនេះ ។

​ទោះជា​យ៉ាងណាក៏ដោយ លោក ប្រា​យុទ្ធ ក៏បាន​អំពាវនាវ​ដល់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ឆាប់ៗ​នេះ ប្រសិនបើ​ពួកគេ​ត្រៀមខ្លួន​រួចជាស្រេច លោក​ថា អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​រួច​គួរតែ​ត្រូវបាន​រួចផុត​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ។​

​នាឱកាស​នោះដែរ លោក ប្រយុទ្ធ ក៏បាន​ប្រកាស​ដែរ​ថា ប្រទេស​ថៃ​បាន​និង​កពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំៗ​ចំនួន​៦ មានដូចជា Pfizer Moderna AstraZeneca Sinovac និង Sinopharm លោក​ថា ថៃ​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ចំនួន​១០៥,៥​លាន​ដូ​ស ដោយ​ពួកគេ​នឹង​ចាប់ផ្តើម​ដឹកជញ្ជូន​មក​នៅក្នុង​ឆ្នាំនេះ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close