ពលរដ្ឋដែលចាក់វ៉ាក់សាំងចិន ចូលទៅកាន់កូរ៉េខាងត្បូង មិនបាច់ធ្វើចត្តាឡីស័កឡើយ
ក្នុងពេលដែលបណ្តាប្រទេសនៅតំបន់អឺរ៉ុប នៅតែមិនទាន់ទទួលស្គាល់វ៉ាក់សាំងចិន ប៉ុន្តែមានប្រទេសជាច្រើន បានទទួលស្គាល់នឹងប្រើប្រាស់វ៉ាក់សាំងរបស់ចិន ដែលអង្គការសុខាភាពពិភពលោក ទទួលស្គាល់។ នៅពេលនេះប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសលើកលែងការធ្វើចត្តាឡីស័កដល់បុគ្គលណាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ចិន។
ក្រោយពេលអង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ វ៉ាក់សាំងរបស់ចិនពីរប្រភេទគឺ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ កូរ៉េខាងត្បូង ជាប្រទេសដំបូងគេដែលបានអនុញ្ញាតឲ្យពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងរបស់ចិន ចូលទៅទឹកដីកូរ៉េខាងជើង ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយចាប់ពីថ្ងៃទី១ខែកក្កដា។
នៅជាការសម្រេចប្រកបដោយភាពឆ្លាតវៃ និងជាការសាកល្បងដល់ (លិខិតឆ្លងដែនវ៉ាក់សាំង) របស់កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងជាប្រទេសទទួលស្វាគមន៍អ្នកទេសចរចិនច្រើនបំផុតក្នុងមួយឆ្នាំៗ ហើយការសម្រេចនេះនឹងធ្វើឲ្យវិស័យទេសចរណ៍ ដំណើរការល្អឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេច លុបការធ្វើចត្តាឡីស័កដល់ ពលរដ្ឋ បានចាក់វ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ ក្នុងនោះមាន វ៉ាក់សាំង Pfizer, Johnson&Johnson (J&J), Moderna, AstraZeneca, Sinopham និង Sinovac។ ប៉ុន្តែអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចត្រូវតែធ្វើតេស្តមុនពេលចូលទៅកាន់កូរ៉េខាងត្បូង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។