រថយន្តធំ២គ្រឿង បុកគ្នាលើផ្លូវជាតិលេខ៤ គៀបស្លាប់អ្នកបើកបរម្នាក់ នៅនឹងកន្លែង!
ខេត្តព្រះសីហនុ៖ រថយន្តធំចំនួន ២គ្រឿងបានព្រលះគ្នាពេញទំហឹង នៅវេលាម៉ោង៦ព្រឹក ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២១នេះ បណ្តាលឲ្យអ្នកបើកបរម្នាក់ បានស្លាប់គៀបជាប់ក្នុងរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា គេបានឃើញរថយន្តដឹកកុងតឺន័រក្បាលពណ៌សលាយបៃតង ម៉ាកHINO ពាក់ស្លាកលេខ ភ្នំពេញ 3A-2887 បុកប៉ះជាមួយរថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌សម៉ាកFrightliner ពាក់ស្លាកលេខ ព្រះសីហនុ 3A-1427 ក្នុងទិសដៅផ្ទុយគ្នា លុះមកដល់ចំណុចខាងលើ ក៏ព្រលះគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម្នាក់ គៀបជាប់គ្នាក្នុងនោះស្លាប់ភ្លាមៗ និងមនុស្ស ២នាក់ទៀតរបួស។
ជនរងគ្រោះដែលស្លាប់នោះ ឈ្មោះ លី រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរ ២នាក់ រងរបួស ឈ្មោះ ឆាយ ឡែន ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មឡ ឯល សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ។
ក្រោយកើតហេតុ កម្លាំងសសមត្ថកិច្ចស្រុកកំពង់សីលា ចុះអន្តរាគមន៍ជួយគាស់យកសាកសព ដែលគៀបចាប់ក្នុងរថយន្ត បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។