នគរបាល​ចរាចរណ៍​ត្រូវដាក់​ពង្រាយ​គ្រប់​ដងផ្លូវ​សំខាន់ៗ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ប្រឡង​បាក់​ឌុប​

នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប ពោលគឺ​ថ្ងៃទី​២០ និង​២១ ខែសីហា ដើម​សប្តាហ៍​ក្រោយនេះ កម្លាំង​នគរបាល​ចរាចរណ៍​ត្រូវគេ​ដាក់ពង្រាយ​គ្រប់​ផ្លូវ​សំខាន់ៗ​ទាំងអស់ ពិសេស​ផ្លូវចេញចូល​ទៅ​មណ្ឌល​ប្រឡង​ទាំង​២៥​ក្នុង​រាជធានី​ភ្នំពេញ​។

លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​ថ្លែងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​គ្រប់គ្រាន់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២០ និង​២១​ខែសីហា ដើម សប្តាហ៍​ក្រោយនេះ​។ លោក​បន្តថា​នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​កម្លាំង​នគរបាល​ចរាចរណ៍ គ្រប់​ដងផ្លូវ​សំខាន់ៗ​ទាំងអស់ ជាពិសេស​ផ្លូវចេញចូល​ទៅ មណ្ឌល​ប្រឡង​ទាំង​២៥ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​៥​ព្រឹក​តទៅ ដោយសារ​បេក្ខជន​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close