ឡាវ បន្តបិទរដ្ឋធានីវៀងចន្ទ ដោយសារកូវីដ១៩
រដ្ឋធានីវៀងចន្ទនៃប្រទេសឡាវបានបន្តបិទ កន្លះខែទៀត ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ កាលពីថ្ងៃទី ១៩ ខែមិថុនា រដ្ឋាភិបាលឡាវបានប្រកាសថា ដោយសារគិតពីស្ថានភាពរាតត្បាតជំងឺកូវីដ១៩របស់ប្រទេសជិតខាងនិងរដ្ឋធានីវៀងចន្ទ ទីក្រុងវៀងចន្ទបានពន្យារពេលអនុវត្តវិធានការបិទទីក្រុង ១៥ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី ៤ ខែកក្កដា។
ទីក្រុងវៀងចន្ទនឹងបន្តចែកជា“ តំបន់ក្រហម” “ តំបន់លឿង” និង“ តំបន់បៃតង”ដដែល ដើម្បីចាត់វិធានការបង្ការការរីករាលដាលនៃជំងឺឆ្លងខុសៗគ្នា ។ គិតត្រឹមថ្ងៃទី១៩ មិថុនា ឡាវមានអ្នកកើតកូវីដចំនួន ២០៥០ ជាសះស្បើយ១៩៣៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។