កម្ពុជា ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​សរុប ៣,៤១៦,០៧៥​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​២១ មិថុនា ម្សិលមិញ​

​ភ្នំពេញ​៖ គិត​ត្រឹម​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៣,៤១៦,០៧៥​នាក់​។ សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ​១០​លាន​នាក់ បាន​ចំនួន​៣៤.១៦%​។​

​ការចាក់​នៅ​អតីត​តំបន់​ក្រហម​បាន​ចំនួន ១,០២៥,៨៦១​នាក់ ខណៈ​ចាក់​លើក​ទី​២ បាន​ចំនួន ១,២៨៣,២៤៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close