សង្ស័យ​ស្រវឹងស្រា បើក​ម៉ូតូ​បុក​ដាច់​ខ្សែ​សញ្ញា​កាយ​ផ្លូវ ដួល​បាក់​-​ក​ស្លាប់​ភ្លាមៗ​

​ខេត្តបន្ទាយមានជ័យ​៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង សង្ស័យ​ស្រវឹងស្រា បាន​បើក​ម៉ូតូ​បុក​ដាច់​ខ្សែ​ដាក់​ជា​សញ្ញា​សំគាល់​កន្លែង​កាយ​ផ្លូវ​ដាក់លូ កាលពី​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវលំ​ខាងជើង​ភូមិ​យា​យា​អត ឃុំ​គុ​ត្ត​សត ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ុន ពៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​ម៉ាក់​ទ្រី​ម ពណ៌​ខ្មៅ​ពាក់ ផ្លាកលេខ ប​.​មានជ័យ​.1I.6413​។​

​ប្រភព បញ្ជាក់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ សង្ស័យ​ស្រវឹងស្រា ក៏បាន​បើក​ម៉ូតូ​ម្នាក់ឯង ក្នុងទិសដៅ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះដល់​កន្លែងកើតហេតុ មិន​បើកផ្លូវ​វាង បែរជា​បើក​ត្រង់​ទៅបុក​ដាច់​ខ្សែ​ដាក់​ជា​សញ្ញា​កន្លែង​កាយ​ផ្លូវ​ដាក់លូ​ធ្លាក់​បាក់​.​ក ស្លាប់​តែម្តង​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ពិនិត្យ និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close