តួ​ក​គី ត្រៀម​បញ្ចប់​ការបិទ​ខ្ទប់​ប្រទេស នៅ​ខែកក្កដា ខាងមុខនេះ​

​តួ​ក​គី​៖ នាពេល​ឆាប់ៗ​នេះ ប្រទេស​តួ​ក​គី​នឹង​ដកចេញ​វិញ​នូវ​វិធានការណ៍​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​តួ​ក​គី​លោក តា​យ​យី​ព អឺ​ដូ​ហ្គា​ន់ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ។​

​លោក តា​យ​យី​ព អឺ​ដូ​ហ្គា​ន់ បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា វិធានការណ៍​បិទ​ខ្ទប់​ប្រទេស​ដែល​ត្រូវ​បានដាក់​កាលពី​ថ្ងៃអាទិត្យ និង​បំរាម​គោចរ​នឹងត្រូវ​ដកចេញ​វិញ​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា​ខាងមុខនេះ ។​

​ការប្រកាស​ខាងលើនេះ​បាន​កើតមានឡើង​ស្រប​ពេលដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ប្រចាំថ្ងៃ​នៅ​ទូទាំងប្រទេស​តួ​ក​គី​បាន​ថមថយ​ចុះ​ពី​ជាង​៦​ម៉ឺន​នាក់ នៅ​មុនពេល​វិធានការណ៍​បិទ​ខ្ទប់ ឥឡូវនេះ​ធ្លាក់ចុះ​នៅត្រឹម​ជិត ៥​ពាន់​នាក់​ប៉ុណ្ណោះ ក្នុង​ខែ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close