ម្ចាស់កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ឧបត្ថម្ភត្រី ខ ចំនួន៥០០កេស ដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩
ព្រៃវែង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ម្ចាស់កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា (ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ) ព្រមទាំងសហការី ដោយបានឧបត្ថម្ភត្រី ខ ចំនួន៥០០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។
ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានឧបត្ថម្ភត្រី ខ ទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។
ឯកឧត្ដម អភិបាលខេត្ត ក៏ជូនពរដល់លោក ឧកញ៉ា និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួន និងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,២៥៥នាក់ បានព្យាបាល ជាសះស្បើយ ៧៦១នាក់ កំពុងសំរាកព្យាបាល ៤៧៧នាក់ និងស្លាប់ ១៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។