បិទផ្សារវាលរេញ ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
រដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចធ្វើការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងអំឡុងពេលផ្អាកជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ លើកទឹកចិត្តបងប្អូនអាជីវកទាំងអស់ឲ្យលក់ដូរគ្រឿងឧបភោគបរិភោគនៅតាមផ្សារម៉ាត ឬផ្សារទំនើប ឬការលក់ដូរនៅតាមលំនៅឋាន ឬនៅទីតាំងលក់ដូរផ្សេងទៀត ដោយអនុវត្តតាមសេចក្តីណែនាំលេខ ០០៨/២១ សណន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តស្តង់ដារសុវត្ថិភាពនៅតាមផ្សារម៉ាត នៅតាមលំនៅឋាន និងនៅតាមទីតាំងរៀបរយផ្សេងទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។