ខេត្តសៀមរាប រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ៣៩​នាក់​ទៀត និង​ស្លាប់​ម្នាក់

​ខេត្តសៀមរាប​៖ កាលពី​វេលាយប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៣៩​នាក់​បន្ថែមទៀត និង​មាន​ស្លាប់​ម្នាក់​ផងដែរ​។

​រដ្ឋ​បា​ខេត្ត​បញ្ជាក់ថា ករណី​វិជ្ជមាន​ទាំង ៣៩​នាក់​នោះ បាន​រកឃើញ​នៅ​ក្រុង​សៀមរាប ២៨​នាក់​, ស្រុក​ជីក្រែង ៣​នាក់​, ស្រុក​ពួក ២​នាក់​, ស្រុក​បន្ទាយស្រី ២​នាក់​, ស្រុក​ប្រាសាទបាគង ១​នាក់ និង​មកពី​ខេត្ត​ផ្សេង ៣​នាក់​។ រីឯ​ករណី​ស្លាប់​ម្នាក់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ គឺ​ឈ្មោះ កុក ប៊ុន​ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​យប់ ថ្ងៃទី​២២​ខែមិថុនា ឆ្នាំ​២០២១ ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៦៦៤​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១៦៦​នាក់​, កំពុង​សម្រាក​ព្យាបាល ៤៩១​នាក់ និង​ស្លាប់ ៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close