ផ្ទះទឹក និង​បែរ​ត្រី លើ​ផ្ទៃ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ រុះរើ​ជិត​អស់ហើយ​!

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា មកទល់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅសល់​ផ្ទះទឹក ចំនួន​៧៩​ផ្ទះ និង​បែរ​ត្រី ចំនួន​៨ កំពុងតែ​រុះរើ ខណៈ​ផ្ទះទឹក និង​បែរ​ត្រី ជាច្រើន ត្រូវបាន​រុះរើ និង​ចាក​ចេញពី​ផ្ទៃ​ទន្លេ​រួចរាល់​ហើយ​។​

​បើតាម​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ផ្ទះទឹក និង​បែរ​ត្រី ជាច្រើន ត្រូវបាន​រុះរើ តាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​។ មកទល់ពេលនេះ នៅសល់​ផ្ទះទឹក ចំនួន​៧៩​ផ្ទះ និង​បែរ​ត្រី ចំនួន​៨ កំពុង​រុះរើ​បណ្ដើរៗ ហើយ​អាច​នឹង​រួចរាល់​នាពេលខាងមុខ​។

​ផ្ទះទឹក​ដែល​នៅសល់ គឺ​ភាគច្រើន ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ ខណៈ​បែរ​ត្រី​វិញ គឺ​ភាគច្រើន ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close