អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ ១១​នាក់ លើ​ពលករ​ទើប​មកពី​ថៃ​

​ខេត្ត​ឧ​ត្ត​មរ​មានជ័យ​៖ រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ បានប្រកាស​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន ១១​នាក់ លើ​ពលករ​ដែល​ទើប​មកពី​ប្រទេស​ថៃ និង​មាន​ជាសះស្បើយ ៣​នាក់​ផងដែរ​។

​រដ្ឋបាលខេត្ត បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៨​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ផ្ទះសំណាក់​ឧ​ត្ត​មរ​ដ្ឋា ០២​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត និង​ចំនួន ០១​នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​។

ដោយឡែក​អ្នកពាក់ព័ន្ធ​ដែលមាន​ហានិភ័យ​ខ្ពស់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​តាម​ដាន​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​តេ​ជោ សែន​សំរោង​។ ក្រុមការងារ​បន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​​ចាត់ចែង​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២០០​នាក់ ករណី​ជា​នាំចូល​ពី​បរទេស​ចំនួន ១៦៥​នាក់ និង​ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​» ចំនួន ៣៥​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៩០​នាក់ ករណី​ស្លាប់​ចំនួន ០២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១០៨​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close