ឯកឧត្តម ផៃ ប៊ុនវណ្ណះអភិបាលរងខេត្តព្រះសីហនុ បើកវិញ្ញាសាប្រឡងទុតិយភូមិ(បាក់ឌុប)អនុវិទ្យាល័យសម្តេចឪ
កាលពីព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០១៨ឯកឧត្តមផៃ ប៊ុនវណ្ណះអភិបាលរងខេត្តព្រះសីហនុបានបើកវិញ្ញាសាប្រឡងទុតិយភូមិ (បាក់ឌុប) នៅអនុវិទ្យាល័យសម្តេចឪខេត្តព្រះសីហនុ។
នៅក្នុងពិធីកាត់បើកប្រធានវិញ្ញាសាប្រឡងនាឆ្នាំនេះមានលក្ខណះល្អប្រសើរសំរាប់ខេត្តព្រះសីហនុ។ឯកឧត្តមផៃ ប៊ុនវណ្ណះ អភិបាល រងខេត្តបានផ្តាំផ្ញើដល់ក្មួយៗដែលមានមុខមកប្រឡងទាំងអស់នៅថ្ងៃនេះត្រូវខិតខំអោយអស់ពីសមត្តភាពដើម្បីទទួលបាននិទ្ទេសAអោយបានគ្រប់ៗគ្នានៅក្នុងថ្ងៃប្រឡងទុយតិភូមិ(បាក់ឌុប)ឆ្នាំ២០១៨នេះ។

ឯកឧត្តមផៃ ប៊ុនវណ្ណះបានមានមតិទៅកាន់លោកគ្រូអ្នកគ្រូនិងក្មួយៗសិក្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងបញ្ចេញ អោយ អស់ពីសមត្តភាពធ្វើយ៉ាងណាដើម្បីទទួលបាននិទ្ទេសAដើម្បីជាទំពាំងស្នងឬស្សីនិងជាសសរទ្រូងប្រទេសជាតិ។

នៅថ្ងៃកាត់វិញ្ញាសាប្រឡងទុយតិភូមិ(បាក់ឌុប)ឆ្នាំនេះក្នុងនាមរដ្ធបាលខេត្តព្រះសីហនុមានមោទនភាព យ៉ាង ក្រៃលែង ដែលឃើញក្មួយៗដែលត្រូវប្រឡងទុយតិភូមិ(បាក់ឌុប)ខិតខំធ្វើយ៉ាងណាដើម្បីឈានយកនិទ្ទេសAដែលថ្នាក់ដឹកនាំរដ្ធបាលខេត្តបានលើកទឹកចិត្តសិស្សណាដែលបានទទួលនិទ្ទេAនិងបានការលើកទឹកចិត្តពីរដ្ធបាលខេត្តនូវម៉ូតូមួយគ្រឿងពីឯកឧត្តមយន្ត មីន អភិបាលនៃគណះអភិបាលខេត្តម្នាក់ម៉ូតូមួយគ្រឿង។

គួរបញ្ជាក់ថានៅក្នុងពិធីកាត់បើកប្រធានវិញ្ញាសាប្រឡងទុយតិភូមិ(បាក់ឌុប)នៅសាលាអនុវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុនាព្រឹកនេះតាងនាមអោយរដ្ធបាលខេត្តមានសេចក្តីត្រេកអរឥតឧបមានិងសូមជូនពរ ក្មួយៗ ទាំងអស់ប្រឡងជាប់គ្រប់ៗគ្នាដើម្បីបានរង្វាន់លើកទឹកចិត្តពីរដ្ធបាលខេត្តព្រះសីហនុនូវម៉ូតូមួយគ្រឿងសំរាប់និទ្ទេA។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។