តោះ​! ទស្សនា​ភាពស្រស់ស្អាត នៃ​ប្រាសាទតុប​ខាងលិច​

​ប្រាសាទតុប​ខាងលិច ស្ថិតនៅក្នុង​រាជធានី​អង្គរធំ ឬ​នៅ​ខាងលិច​ប្រាសាទ​បា​យ័ន្ត ចន្លោះ​ប្រាសាទ​បា​យ័ន្ត​និង​ខ្លោងទ្វារ​តា​កាវ​។ ប្រាសាទតូច​មួយ​នេះ មាន​ភាពស្រស់ស្អាត​និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ជាច្រើន​ចូលមក​ទស្សនា​និង​ផ្តិត​យក​រូបភាព​ប្រាសាទបុរាណ​និង​ធម្មជាតិ​ក្នុង​បរិវេណ​នេះ​។​

​ប្រាសាទតុប​ខាងលិច កសាងឡើង​ក្នុង​រវាង​សតវត្ស​ទី​១០ ដែលមាន​រចនាប័ទ្ម​បន្ទាយស្រី ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​។ ចាប់ពី​សតវត្ស​ទី​១៣​ដល់ទី​១៧ ប្រាសាទ​នេះ ត្រូវបាន​កែ​បន្ថែម​ខ្លះៗ ដែល​គេ​ឃើញ​ដល់​សព្វថ្ងៃ​ដូចជា ការកសាង​ប្រាង្គ​ពីរ​អម​សងខាង ព្រមទាំង​ខឿន​ថ្ម​មួយ​ខាងមុខ​ប្រាសាទ​បន្ថែមទៀត ឱ្យ​ក្លាយជា​ឧបោសថាគារ ជាទី​សក្ការៈ​របស់​ព្រះពុទ្ធសាសនា​ថេរវាទ​ជាដើម​។​

​វិទ្យា​សា្ថ​ន ណា​រ៉ា របស់​ប្រទេស​ជប៉ុន សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​គម្រោង​អភិរក្ស​ជួសជុល​ប្រាសាទតុប​ពី​ឆ្នាំ​២០១១​មក​។ ជំហាន​ដំបូង ក្រុមការងារ​បាន​ជួសជុល​ប្រាង្គ​ខាងត្បូង​រួចរាល់ ហើយ​បន្ត​ជួសជុល​ប្រាង្គ​ខាងជើង និង​ជួសជុល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ ដែល​បានបញ្ចប់​នៅ​ឆ្នាំ​២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close