កង់ឌុប និងកំណាព្យ ត្រៀមបង្ហាញខ្លួននៅមហោស្រពអក្សសិល្ប៍ខ្មែរលើកទី២
ឱកាសសម្រាប់សាធារណជនទូទៅគ្រប់មជ្ឈដ្ឋាន ទាំងអស់មានចំណូលចិត្តលើការតែងនិពន្ធ និងកំណាព្យ ចូលរួមប្រកួតក្នុងកម្មវិធី កង់ឌុប និងកំណាព្យ ដែលនឹងរៀបចំឡើងនៅមហោស្រពអក្សសិល្ប៍ខ្មែរលើកទី២ នឹងរៀបចំឡើងនៅលើទឹកដីខេត្តបាត់ដំបងខាងមុខនេះ។
យោងតាមប្រភពទំព័រហ្វេសប៊ុករបស់មហោស្រពអក្សសិល្ប៍ខ្មែរលើកទី២ បានឲ្យដឹងថា កម្មវិធីដ៏កម្រនេះ នឹងរៀបចំនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅបរិវេណវត្តកណ្តាល ខេត្តបាត់ដំបង ជាផ្នែកមួយនៃកម្មវិធីមហោស្រពអក្សសិល្ប៍លើកទី២ ផងដែរ។
បើតាមលក្ខខណ្ឌចូលរួមប្រលង «កង់ឌុប និងកំណាព្យ» ត្រូវមាន៖
👉មានកង់កញ្ចាស់មួយ
👉មានសម្លៀកបំពាក់ប្លែកៗ
👉មានកំណាព្យមួយខ្លី
បើមានលក្ខខណ្ឌទាំងបីនេះ ពួកយើងសូមអញ្ជើញអ្នកឲ្យចូលរួមប្រលង «កង់ឌុប និងកំណាព្យ»។ ដោយមានប្រាក់រង្វាន់លើកទឹកចិត្តទៀតផង!
ព័ត៌មានលំអិតសូមពិនិត្យសេចក្តីប្រកាស៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។