សម្តេច ហ៊ុន សែន ៖ ការជួបជាមួយតំណាងគណបក្សនយោបាយទាំង២០នៅថ្ងៃស្អែក ជាការបង្ហាញពីការរួបរួម និងឯកភាពជាតិ
នៅថ្ងៃនេះ សម្តេច ហ៊ុន សែន ដែលទើបត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ បានលើកឡើងនៅក្នុងទំព័រសង្គមថា ការជួបប្រជុំ ព្រមទាំងហូបអាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព នាថ្ងៃទី២១ សីហា គឺជាការបង្ហាញឲ្យឃើញថាយើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាពនិងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ឋិប្រជាធិបតេយ្យ។
តាមសម្តេចថា ការជួបជុំបងប្អូនជាថ្នាក់ដឹកនាំគណបក្សនយោបាយទាំង២០នៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតកន្លងមកនេះ។ ព្រោះថា ការចូលរួមផ្តល់នូវមតិយោបល់ច្រើនគឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើនសម្រាប់ចូលរួមកសាងជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។