ប្តីប្រមឹកខឹងប្រពន្ធ មិនដាំបាយឱ្យហូប យកដំបងឫស្សីវាយរហូតរបួសធ្ងន់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នគរបាលស្រុកមោងឬស្សី បានឃាត់ខ្លួនបុរសចំណាស់ម្នាក់ ករណីហិង្សាដោយចេតនា ប្រើដំបងឫស្សីវាយប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចក្រុមទី១៦ ភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យជាប្តី ឈ្មោះ ពៅ វិចិត្រ ហៅវាំង អាយុ៦៨ឆ្នាំ រស់នៅចំណុចកើតហេតុ រីឯប្រពន្ធជាជនរងគ្រោះឈ្មោះ ក្រិះ នាង អាយុ៤៨ឆ្នាំ (រស់នៅជាមួយគ្នា)។ នគរបាល បានឲ្យដឹងថា ករណីនេះ ដោយសារប្តីប្រមឹក ខឹងប្រពន្ធមិនដាំបាយឱ្យហូប ក៏យកដំបងឫស្សីវាយប្រពន្ធ បណ្ដាលឱ្យរងរបួសដើមដៃម្ខាង និងរបួសឆ្អឹងជំនឺ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរ ចាត់ការតាមនិតិវិធីបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។