អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍ច្បាប់

កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជួបសំណេះសំណាលរវាងស្ថាប័នតុលាការ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ (ក្របខណ្ឌនគរបាលយុត្តិធម៌ព្រហ្មទណ្ឌ) ពិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ជួបពិភាក្សាគ្នាអំពីដំណើរការអនុវត្តន៍ច្បាប់ ក៏ដូចជាការលើកយកនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តន៍ច្បាប់ និងនិតិវិធីមួយចំនួន មកជជែកនិងរកដំណោះស្រាយ ដើម្បីឲ្យវិស័យយុត្តិធម៌ប្រកបដោយគុណភាព។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីរាយការណ៍ស្តីពីការងារកន្លងមក និងបានលើកអំពីបញ្ហាប្រឈមនានា និងនិតិវិធី ដាក់ជាសំណួរនិងសំណូមពរដល់ស្ថាប័នតុលាការនិងតំណាងអយ្យការជួយសម្របសម្រួលនិងដោះស្រាយ ដើម្បីបង្កលក្ខណះងាយស្រួលនិងអោយមានភាពប្រសើរឡើងក្នុងការអនុវត្តន៍ច្បាប់។
លោកឧត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកឡើងពីកិច្ចសហប្រត្តិបត្តការល្អរវាងកងកំលាំងអាវុធហត្ថនិងកងកំលាំងនគរបាល ក្នុងការអនុត្តន៍និតិវិធី និងចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់ លើវិស័យយុត្តិធម៌។
ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម ងួន ណារ៉ា ក៏បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះអង្គភាពនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែមានការសហការល្អជាមួយស្ថាប័នពាក់ពន្ធ័និងស្ថាប័នតុលាការ ហើយបានបង្ក្រាបរាល់បទល្មើសខុសច្បាប់តូចធំបានជាបន្តបន្ទាប់ ពិសេសបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀន។ ក្រៅពីនេះនគរបាលក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចុះជួយសង្រ្គោះពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរួមចំណែកប្រយុទ្ធប្រឆាំងការរីករាតត្បាតជម្ងឺកូវីដ-១៩ជាដើម។
ថ្លែងក្នងឳកាសនោះ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបន្ទាមានជ័យ ក៍បានជម្រុញដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ត្រូវគោរពច្បាប់ បំពេញការងារតាមតួនាទី ភារកិច្ចឲ្យបានល្អ ពិសេសត្រូវពន្លឿនការអនុវត្តន៍ដីកាឲ្យបានទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំណុំរឿង នគរបាលយុត្តិធម៌ត្រូវតែស្គាល់ពីបេសកកម្មរបស់ខ្លួនឲ្យបានច្បាស់។ លោកក៏បានជម្រុញដល់មន្ត្រីនគរបាលយុត្តិធម៌គ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ ពិសេសគឺ ការបញ្ជូនដីកា ការអនុវត្តន៍ដីកា ការបង្ក្រាបបទល្មើសផ្សេងៗ ការចាប់ខ្លួនមនុស្សត្រូវតែរាយការណ៍ជូនតុលាការ ជៀសវាងមានខុសនិតិវីធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។