អាជ្ញាធរ​ខេត្តសៀមរាប សម្រេច​បិទការចេញ-ចូល ផ្សារលើធំថ្មីក្រុងសៀមរាប ក្រោយរកឃើញករណីឆ្លងកូវីដ១៩

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង (ព្រឹត្តិការណ៍២០កុម្ភៈ ២០២១)។

ការបិទជា​បណ្តោះអាសន្ននេះ នឹងធ្វើ​ឡើង​រយៈ​ពេល២សប្តាហ៍ដោយគិត ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី៧ កក្កដា ឆ្នាំ​២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនអោយ ឆ្លងរាល ដាលទៅតំបន់ផ្សេងទៀតរហូតមានការចេញសេចក្តីសម្រេចជាថ្មី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close