អភិបាលខណ្ឌពោធិ៍សែនជ័យរិះគន់ ចំពោះអ្នកបាចដែកគោល វីស តាមដងផ្លូវដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ នៅព្រឹកមិញនេះ បានសរសេរសារនៅលើបណ្តាញសង្គម facebook ដោយសម្តែងការរិះគន់យ៉ាងខ្លាំងចំពោះអ្នកដែលបាចដែកគោល វីស និងដែកស្រួចតាមដងផ្លូវព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក ហែម ដារិទ្ធិ បានសរសេរថា «កំប្លែងលេងអោយមើល មិនមែនអោយធ្វើតាមនោះទេ! មនុស្សមួយចំនួនតូចបានដើរបាចដែកគោល និងវីសដើម្បីអោយយាន្តគេធ្លាយ មុតកង់-កង់ម៉ូតូ-កង់ឡាន ។ បើចង់បានលុយច្រើន មិនត្រូវមានគំនិតអាក្រក់-ថោកទាបយ៉ាងនេះទេ »។
ជាមួយគ្នានេះ លោកក៏មិនភ្លេចថ្លែងអំណរគុណដល់ប្រធានផ្សារ និងសន្តិសុខផ្សារជម្ពូវ័ន្ត ដែលបានបោសសម្អាតតាមផ្លូវជាតិលេខ៤ ប្រមូលបានវីស និងដែកគោលជាច្រើននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។