ខេត្តកោះកុងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣នាក់ហើយ

ចាប់តាំងពីមានការផ្ទុះរាលដាល នៃជំងឺកូវីដ១៩​ ខេត្តកោះកុងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣នាក់ហើយ ដោយចុងក្រោយ​នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គឺជាស្ត្រីវ័យ៦០ឆ្នាំ មានអាស័យដ្ឋាននៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជួរមុខបានខិតខំប្រឹងប្រែងជួយសង្គ្រោះតាមបច្ចេកទេសអស់ពីសមត្ថភាព ប៉ុន្តែនៅតែពុំអាចជួយសង្គ្រោះអ្នកជំងឺបាន ដោយសារអ្នកជំងឺមានការរលាកសួតធ្ងន់ធ្ងរដោយវីរុសកូវីដ-១៩ ។

អ្នកជំងឺកូវីដ-១៩ ដែលស្លាប់ គឺបានបញ្ជូនមកពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩កំរឹតស្រាល (វិទ្យាល័យកោះកុង ) ហើយនេះជាករណីស្លាប់ទី២ នៅមន្ទីរពេទ្យខេត្តកោះកុង ហើយក៏ជាករណីស្លាប់ទី៣ដែរ ក្នុងខេត្តកោះកុង ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close