បុរសម្នាក់ បើកគោយន្ត បុកដើមកន្សែងផ្លោងកៀបជាប់មែនស្លាប់ភ្លាមៗ!

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ភ្លាមៗ ខណៈបើបើកគោយន្តកន្ត្រៃទៅបុកដើមកន្សែង ហើយផ្លោងទៅកៀបនឹងចង្វែកមែកដើមកន្សែងនោះ។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុជនរងគ្រោះ បានបើកគោយន្តកន្ត្រៃ ចេញពីផ្ទះទៅដាក់ជីស្រែ លុះដល់ចំណុចលើខ្នងអាងត្រពាំងថ្ម ខាងកើតលូដើមពុទ្ធ្រា ស្រាប់តែគោយន្តរេចង្កូតទៅបុកដើមកន្សែង បណ្តាលឲ្យជនរងគ្រោះផ្លោងខ្ទាតចេញពីគោយន្តទៅកៀប.កជាប់មែកចង្វែកដើម ស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយពេលកើហេតុ នគរបាលមូលដ្ឋាន បានចុះពិនិត្យនិងបានប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។