លើកដំបូង​ប្រធានាធិបតី​អាមេរិក ចូ​បៃ​ឌិន​ចេញ​បញ្ជារ​វាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ប្រទេស​ស៊ី​រី​

នៅ​ព្រឹក​ថ្ងៃទី ២៨​ខែមិថុនា ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន បានចេញ​បញ្ជារ​វាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ក្រុម​ឧទ្ទាម ដែល​អ៊ីរ៉ង់​គាំទ្រ​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ។ តាម​បទបញ្ជារ កម្លាំង​ទាហាន​អាកាស​អាមេរិក នឹង​វាយប្រហារ​ទៅលើ​ទីតាំង​ឃ្លាំង​អាវុធ​ពីរ​កន្លែង​នៅ​ស៊ី​រី និង​មួយកន្លែង​ទៀត​ក្នុងប្រទេស​អ៊ីរ៉ាក់​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែមិថុនា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​និយាយថា​ខ្លួន​បាន​ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ​មូលដ្ឋាន​របស់​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ដោយ​អ៉ី​រ៉ង់ នៅក្នុង​ប្រទេស​អ៉ី​រ៉ា​ក់ និង​ស៊ី​រី ជាការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន​ប្រឆាំង​យោធា​អាមេរិក​នៅ​អ៉ី​រ៉ា​ក់​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ យោធា​អាមេរិក​បានឱ្យដឹង​ទៀតថា​ការវាយប្រហារ​តាមផ្លូវ​អាកាស​ខាងលើ​មាន​គោលដៅ​លើ ឃ្លាំង​ស្ដុក​អាវុធ​ចំនួន​២​របស់​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ដោយ​អ៉ី​រ៉ង់​នៅ​ស៊ី​រី និង​មួយកន្លែង​ទៀត​នៅក្នុង​ប្រទេស​អ៉ី​រ៉ា​ក់​។ ដោយឡែក បើតាម​អង្គការ​ឃ្លាំមើល​សិទ្ធិ មនុស្ស​ស៊ី​រី ការវាយប្រហារ​របស់​យោធា​អាមេរិក​ក៏បាន​ផ្ដាច់ជីវិត​ក្រុម​សកម្មប្រយុទ្ធ​យ៉ាងហោច​៥​នាក់​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការវាយប្រហារ​តាមផ្លូវ​អាកាស​ខាងលើ ធ្វើឡើង​តាម​បញ្ជា​ដោយផ្ទាល់​ពី​លោក​ចូ បៃ​ដិ​ន ហើយ​វា​ក៏​ជា​លើក​ទី​២​ដែរ​ដែល​លោក​បានចេញ​បញ្ជា​ឱ្យ បើក​ការវាយប្រហារ​បែបនេះ​លើ​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ដោយ​អ៉ី​រ៉ង់ ចាប់តាំងពី​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ខែមករា​មក​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close