ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជា កើន ៨៨៣នាក់ទៀត ខណៈអ្នកជា ៦០៧នាក់ និងស្លាប់ ១៦នាក់

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៨៨៣នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦០៧នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៦នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៨៣នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៣៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤៨ ៥៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤២ ៧៦៤នាក់ និងអ្នកស្លាប់កើនឡើងកើន ៥៥៦នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។