អាជ្ញាធរថៃ ប្រកាសមានឆ្លងកូវីដ១៩ថ្មីជាង ៥ពាន់នាក់ទៀត និងមានស្លាប់ ២២នាក់

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ បានប្រកាស នាថ្ងៃទី២៨ មិថុនា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងប្រទេសចំនួន ២២នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៥៤០៦ករណីទៀត។
ចំនួនស្លាប់ថ្មីនេះធ្វើឲ្យអ្នកស្លាប់សរុបនៅប្រទេសថៃបានកើនដល់១៩៣៤នាក់ហើយ រីឯអ្នកឆ្លងកូវីដ១៩ កើនដល់ជិត២៥ម៉ឺននាក់ហើយ។ មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩ បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗជាង៥ពាន់នាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន៩នាក់ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។