ឆ្លងខ្លាំងនៅរោងចក្រ JH ក្នុងសង្កាត់ស្ទឹងមានជ័យ៣, រកឃើញកម្មករ ២៣៧នាក់វិជ្ជមានកូវីដ១៩

កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ បានរៀបចំឱ្យក្រុមគ្រូពេទ្យ TYDA មកយកសំណាកកម្មកររោងចក្រ JH ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចំនួន ៨១៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន ២១៣នាក់។
សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើបានចំនួនជាង ៩០នាក់ រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។