ឈ្លោះជាមួយប្រពន្ធ យក TNT មកឱប រួចបំផ្ទុះស្លាប់ទាំងពីរនាក់
ពីរនាក់ប្តីប្រពន្ធបានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ក្រោយពីបានចុចបំផ្ទុះគ្រាប់ TNT កាលពីវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី២១ ខែសីហា នេះ នៅចំណុចភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក ឡេល វិបុល មេប៉ុសិ៍ចុងផ្លាស់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីម ធីប អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ នឿន ឡែន អាយុ៣២ជនជាតិខ្មែរ ។
បើតាមប្រភពពីអ្នកជិតខាងផ្ទះជនរងគ្រោះបង្ហើបឲ្យដឹងថា កន្លងមកជនរងគ្រោះជាប្តីធ្លាប់សេបនូវសាធាតុញៀន និងតែងតែរករឿងក្នុងក្រុមគ្រួសាជាញឹកញាប់រហូតមកដល់ថ្ងៃកើហេតុនេះ បុរស់ខាងលើខឹងនឹងប្រពន្ធ ក៏បានយក TNT មកឱបជាប់ខ្លួនឈជិតប្រពន្ធ រួចចុចបំផ្ទុះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។