អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី ត្រូវ​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្

​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​នេះ អតីត​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​រូប គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ ហៅ​យាង សុជា​មេត្តា ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

​ការដោះលែង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ នៅថ្ងៃនេះ គឺធ្វើឡើង​តែមួយ​ថ្ងៃក្រោយ​ព្រះមហាក្សត្រ​សម្រេច​លើកលែងទោស អ្នកស្រី ទេព វ​ន្នី និង​សកម្មជន​ដីធ្លី​៣​រូប​ផ្សេងទៀត និង​ធ្វើឡើង​មិន​ដល់​មួយ​សប្តាហ៍​នៃ​ការដោះលែង លោក គឹម សុខ អ្នកវិភាគ​បញ្ហានយោបាយ និង​សង្គម​។​

​លោក អួន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ការ​ការពារជាតិ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close