ថ្ងៃនេះ! នៅកម្ពុជា មានអ្នកឆ្លងកូវីដ១៩កើនរហូត ១ ១៣០នាក់ និងមានអ្នកស្លាប់ ២៧នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីកើឡើងរហូតដល់ ១ ១៣០នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ៦៧០នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៧នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១ ១៣០នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៣៩នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៩៩១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥០ ៣៨៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៤ ១៤៣នាក់ និងអ្នកស្លាប់កើនឡើង ៦០២នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។