កុំឃើញគ្រូពេទ្យច្រៀងរាំថាកូវីដអត់អី នៅពីក្រោយហ្នឹងគឺមានបន្ទប់ ICU និងអ្នកជំងឺដេកស្តូកស្តឹងច្រើនណាស់
យោងតាមគណនីយ facebook មួយដែលគេជឿជាក់ថា គឺជាក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ បានលើកឡើងថា មានមនុស្សមួយចំនួននិយាយថាទៅភ័យអី “ឆ្លងកូវិត” ឃើញពេទ្យនាំរាំសប្បាយសឹងអី ហើយមានអាហារបីពេលដេកសុីស្រួលមិនបាច់គិតច្រើន។
គណនីយ facebook នោះបានបញ្ជាក់ថា «ពេទ្យនាំរាំបាននោះ គឺសុទ្ធតែអ្នកជម្ងឺកំរឹតស្រាលទេ… រាំដើម្បីកុំឲ្យពួកគាត់ស្រ្តេស និងហាត់ប្រាណផង ។ មើលពីក្រោយខ្នងខ្ញុំនេះទៅ (ICU=សង្គ្រោះបន្ទាន់) សុទ្ធតែធុងអុកសុីសែន និងអ្នកជម្ងឺដេកស្តូកស្តឹង (ជម្ងឺធ្ងន់) អ្នកខ្លះដេកលែងដឹងខ្លួនក៏មានដែរ, ពេលជម្ងឺធ្វើទុក្ខម្តងៗ ពួកខ្ញុំរត់ចែកជើងគ្នាដើម្បីជួយសង្គ្រោះពួកគាត់ …»។
«ខ្ញុំគ្មានពេលបានទៅរាំសប្បាយជាមួយអ្នកជម្ងឺទេព្រោះកន្លែងខ្ញុំនៅព្យាបាលនេះគឺកំរឹតធ្ងន់, ពាក្យថា ឈឺវាមិនដែរស្រួលទេបងប្អូនចឹង «បីកុំ បីការពារ» ទៅបងប្អូនដើម្បីខ្លួនអ្នកទាំងអស់គ្នា»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។