គណៈកម្មាធិការគណបក្សខណ្ឌចំការមន ទទួលអំណោយពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន

នៅរសៀលថ្ងៃពុធ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌចំការមន បានរៀបចំពីធីទទួលអំណោយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន ជូនមកគណៈកម្មាធិការគណបក្សខណ្ឌ ក្រោមអធិបតីភាពឯកឧត្តម សំហេង បុរស តំណាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន និងលោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន។

ចំពោះអំណោយដែលទទួលបានរួមមានៈ

-អង្ករ ចំនួន ៥០០បាវ ស្មើទម្ងន់ ០៥តោន

-ឃីក ចំនួន ៥០០កញ្ចប់ (ក្នុង ០១កញ្ចប់មានៈ មី ១០កញ្ចប់, ទឹកស៊ីអ៉ីវ ០១ដប, ទឹកត្រី ០១ដប, អំបិល ០១គីឡូក្រាម, ស្ករស ០១គីឡូក្រាម, ត្រីខ ០២កំប៉ុង, សាប៊ូលាងដៃ ០១ដុំតូច, ម៉ាស ១០សន្លឹក, ទឹកអាល់កុល ០១ដបតូច)

-ថវិកា ១០,០០០,០០០រៀល(ដប់លានរៀល)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close