អាមេរិក- កាណាដា ទទួលរងការវាយប្រហារដោយរលកកម្តៅជាប្រវត្តិសាស្ត្រ
រលកកម្តៅវាយប្រហារទីក្រុងជាច្រើន ក្នុងទឹកដីអាមរិក ក្នុងនោះនាប តីក្រុង Portland និង Salem រដ្ឋOregon និងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន មានសីតណ្ហាភាពក្តៅខ្លាំង។
ទីក្រុង Salem ក្នុងរដ្ឋ Oregon មានសីតណ្ហភាពកើនឡើងដល់ទៅ ៤៧,២អង្សាសេ គឺជាកម្រិតខ្ពស់់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ ១៨៩០ មកទល់ពេលនេះ។
ជាមួយគ្នានោះអាមេរិក ក៏រងការវាយប្រហារ ដោយព្យុះ Danny នៅទីក្រុង Beaufort មានល្បឿនខ្យល់ដល់ទៅ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងស្ថិតនៅក្នុងរដ្ឋការ៉ូលិណា ខាងត្បូង។ នេះជាព្យុះទី៤ហើយ វាយប្រហារចូលទឹកដីអាមេរិក ក្នុងឆ្នាំនេះ។
ក្រៅពីអាមេរិក កាណាដា នៅចុងខែមិថុនានេះ រលកកម្តៅវាយប្រហារនៅរដ្ឋ British Columbia តាំងពីថ្ងៃទី២៥ខែមិថុនា ដែលមានកម្តៅក្តៅខ្លាំង ជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងប្រទេសនេះ។
សារព័ត៌មាន CNN នៅថ្ងៃទី ៣០ ខែមិថុនា បានដកស្រង់សំដីប្រធានក្រុមស្រាវជ្រាវ លោក ស្រី Lisa Lapointe បានឲ្យដឹងថា ចាប់តាំងពីរលកកម្តៅវាយប្រហារតាំងពីចុងសប្តាហ៍កន្លងមក បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។ ការស្រាវជ្រាវស្តីពីករណីស្លាប់ជាបន្តបន្ទាប់នៅរដ្ឋ British Columbia បានបង្ហាញយ៉ាងច្បាស់ថា អ្នកស្លាប់ភាគច្រើនដោយក្តៅខ្លាំង។
ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមិថុនា មានអ្នកស្លាប់សរុប ២៣៣នាក់ គឺមានចំនួនច្រើនជាងរបាយការណ៍ កាលពីដំបូង ។ អ្នកសា្លប់ភាគច្រើនជាមនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ។តាមរបាយករណ៍បានបញ្ជាក់ថាការស្លាប់ដោយភាគច្រើនកើតឡើងនៅទីក្រុង Vancouver, Bernaby និង Surrey ។
កម្លាំងប៉ូលិសនៅទីក្រុង Vancouver បានបញ្ជាក់ថា មានមនុស្ស ៦៥នាក់ស្លាប់ចាប់តាំងពីរលកកម្តៅវាយប្រហារតំបន់នេះតាំងពីថ្ងៃទី ២៥ខែមិថុនា ។ សីតណ្ហភាពនៅកណ្តាលទីក្រុង Vancouver មានចាប់ពី២៦ឡើងដល់ជិត៣៩ អង្សាសេ។
ចំណែកនៅក្នុងស្រុក Lytton ខេត្ត British Columbia មានសីតណ្ហភាពកើនឡើងដល់ទៅ ៤៧,៥អង្សាសេនាថ្ងៃទី២៨ខែមិថុនា គឺជាកម្តៅខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។ ក្នុងរដូវក្តៅប្រចាំឆ្នាំ គឺខ្ពស់បំផុតមានតែជិត ៤០អង្សាសេតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។