ថៃ ព្រមាន​ពី​ការផ្ទុះ​ឡើង​រលក​ទី​៤ នៃ​វីរុស​កូ​វីដ​១៩ ពេល​ឆាប់ៗ​នេះ​

​ថៃ​៖ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩ (CCSA) របស់​ប្រទេស​ថៃ បាន​ព្រមាន​ថា រលក​ឆ្លង​ទី​៤ នៃ​ជំងឺ​កូ​វីដ​១៩​អាច​នឹង​វាយប្រហារ​នៅ​ទូទាំងប្រទេស​ថៃ​ក្នុងពេល​ឆាប់ៗ​នេះ ។​



ប្រធាន​មជ្ឈមណ្ឌល​ប្រតិបត្តិការ​របស់ CCSA លោក Gen Natthapol Nakpanich បានបញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា រលក​ទី​៤​ជិត​មកដល់​ហើយ ពីព្រោះ​វីរុស​ប​ម្លែ​ង​ថ្មី Delta ដែល​រកឃើញ​ដំបូង​នៅ​ឥណ្ឌា បាន​រាលដាល​ឆ្លង​ក្នុងស្រុក​យ៉ាង​លឿន ដែល​ធ្វើអោយ​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​នៅ​មន្ទីរពេទ្យ Siriraj Hospital ជា​កន្លែង​ព្យាបាល​សំខាន់បំផុត​ក្នុងប្រទេស ។

​ទន្ទឹមនេះ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩​ថៃ (CCSA) បាន​អំពាវនាវ​អោយ​ប្រជាជន​ដែល​ចេញ​ក្រៅ​ទទួលទាន​អាហារ​ល្ងាច និង​ភោជនីយដ្ឋាន​នានា​មិនត្រូវ​បន្ធូរបន្ថយ​ក្នុងការ​ប្រកាន់​ភ្ជាប់​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩​ឡើយ​នៅ​កន្លែង​ដែល​ត្រូវ​បានដាក់​បំរាម ។​

​គួរកត់សម្គាល់ អាជ្ញាធរ​សុខាភិបាល​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ថ្មី Delta បាននិងកំពុង​បង្កើត​ចរន្ត​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ប្រឆាំងនឹង​វីរុស​ប​ម្លែ​ង​ថ្មី Alpha ដែល​រកឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស​ដែល​ឆ្លង​ទូទៅ​នៅ​ប្រទេស​ថៃ ៕

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close