ថៃ ប្រកាសពីករណីស្លាប់ជាង ៦០នាក់ទៀត ដោយសារកូវីដ១៩ ខណៈករណីឆ្លងថ្មីជាង ៦ពាន់នាក់
ថៃ៖ របាយការណ៍សុខាភិបាលថៃ នាថ្ងៃទី២ កក្កដា ២០២១នេះ បានចេញផ្សាយថា មានករណីឆ្លងកូវីដ១៩ ថ្មីៗចំនួនជាង៦ពាន់នាក់ និង ស្លាប់៦១នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ។
ម្សិលមិញ ថៃបានប្រកាសពីការស្លាប់មនុស្សព្រោះកូវីដ ប្រចាំថ្ងៃ ចំនួន៥៧នាក់ និងឆ្លងថ្មី៥៥៣៣នាក់។ ចាប់តាំងពីកើតមានជំងឺកូវីដ១៩ តាំងពីដើមឆ្នាំ២០២០មក ថៃមានឆ្លងសរុបជាង២៧ម៉ឺននាក់ ស្លាប់២១៤១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។