អង់គ្លេស នឹងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី៣ នៅក្នុងខែកញ្ញា
អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ចាប់ពីខែកញ្ញាខាងមុខនេះ ដើម្បីបង្កើនការការពារដល់ជនងាយរងគ្រោះបំផុត នៅមុនរដូវរងាចូលមកដល់ ។
រដ្ឋាភិបាលអង់គ្លេស បានគូសបញ្ជាក់ថា ការបង្កើនការចាក់វ៉ាក់សាំងបង្ការដល់ប្រជាជននឹងត្រូវបានផ្តល់ ដើម្បីពន្យារការការពារដែលត្រូវបានបង្កើតឡើងចាប់តាំងពីការចាក់វ៉ាក់សាំងដូសទី២ដំបូង និងផ្តល់នូវភាពស៊ាំបន្ថែមទៀតប្រឆាំងវីរុសបម្លែងថ្មី ។
គួរកត់សម្គាល់ ក្រសួងសុខាភិបាលរុស្ស៉ីកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសចេញគោលការណ៍ថ្មី សម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្នាក់ជាតិ ដោយផ្តល់អនុសាសន៍ឲ្យគ្រឹះស្ថានសុខាភិបាលទាំងអស់ ចាប់ផ្តើមចាក់ដូសទី៣ ជូនដល់អ្នកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងកាលពី០៦ខែមុន ឬយូរជាងនេះ ហើយវាក៏បានធ្វើអោយរុស្ស៉ីក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានធ្វើយ៉ាងដូច្នេះជាផ្លូវការ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។