អគ្គនាយកស៊ីម៉ាក់ ៖ គ្រាប់បែកចង្កោមពី ២៦លាន ទៅ​៣០លាន ត្រូវ​បានប្រើប្រាស់នៅលើទឹកដីកម្ពុជា ក្នុងនោះ១ភាគ៤ មិនទាន់ផ្ទុះទេ

លោក ហេង រតនា អគ្គនាយក​អង្គភាពកម្ចាត់​មីន​កម្ពុជា (CMAC) នៅព្រឹកថ្ងៃនេះ បានលើក​ឡើងថា គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌ័ពីសង្គ្រាមមួយប្រភេទនៅកម្ពុជា បរិមាណកូនគ្រាប់បែកចង្កោមតិចឬច្រេីនដែលទម្លាក់នៅទីតាំងនិមួយៗ​ គឺទៅតាមប្រភេទមេគ្រាប់បែក​ដែលដឹកតាមប្រភេទយន្តហោះទម្លាក់គ្រាប់បែក​នានា​ ដោយអាចមានចំនួនពីជាង៤០០កូនគ្រាប់បែកចង្កោមទៅជិត៧០០គ្រាប់ក្នុងគ្រាប់បែកធំមួយ​! ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកំទេចសត្រូវនៅលេីដី​ទំហំផ្ទៃក្រឡា ២០មx២០ម​ ឬ​ ១២០​ម​x២៤០ម​ ដោយអាស្រ័យលេីកំពស់ទម្លាក់​ និងកំរិតស្ថានភាពផ្ទុះរបស់កូនគ្រាប់បែកចង្កោមនិមួយៗ។

នៅចំពោះមុខនេះបេីយោងតាមឯកសារនានាយេីងដឹងថា​ ចំនួនតួរលេខនៃកូនគ្រាប់បែកចង្កោមនេះពី២៦លានទៅ៣០លានត្រូវបានប្រេីប្រាស់លេីទឹកដីនៃព្រះរាជាណា​ចក្រដ៍តូចមួយនេះ។

បេីយោងតាមបទពិសោធន៍របស់យេីងអាចវាយតំលៃបានថា ប្រហែលមួយភាគបួននៃកូនគ្រាប់បែកចង្កោមទាំងនេះ​ទម្លាក់មក មិនទាន់ផ្ទុះនោះទេ​ បេីផ្អែកតាមការកំណត់ពីរោងចក្រផលិតគ្រាប់បែកនេះ​ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ៥%។

« អញ្ចឹងបានថា​ ការកំណត់កំរិតកំហុសមិនផ្ទុះនៃកូនគ្រាប់បែកចង្កោមរបស់អ្នកផលិត​ និងអ្នកប្រេីមិនដូចគ្នាទេ​ ហេីយអ្នកវេទនាគឺអ្នកទទួលរងការទម្លាក់​លេី បេីវាផ្ទុះគ្រោះថ្នាក់ស្លាប់/របួសពេលទម្លាក់​ តែប្រសិនបេីកូនគ្រាប់បែកចង្កោមមិនទាន់ផ្ទុះទេនោះ​ វាស្ថិតនៅរាយប៉ាយអាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត​ នៅពេលណាមួយដែលមានការប៉ះទង្គិចវា!! »

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close