ចុងសប្ដាហ៍នេះ! កម្ពុជា មានភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ចេញដើរលេងទូទាំងប្រទេស
ភ្នំពេញ៖ រយៈពេល២ថ្ងៃ ចុងសប្តាហ៍ទីមួយ នៃខែកក្កដា ឆ្នាំ២០២១ មានភ្ញៀវទេសចរសរុប ៧៣,៧៩៧ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៧២,៦៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១១៦ នាក់។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ១៥,៨០៨ នាក់
* ខេត្តកំពត៖ ១១,២០៧ នាក់
* ខេត្តបាត់ដំបង៖ ៩,៥៣៦ នាក់
* ខេត្តព្រះសីហនុ៖ ៧,៩១១ នាក់
* ខេត្តកំពង់ស្ពឺ៖ ៥,៧០០ នាក់
* ខេត្តកណ្តាល៖ ៥,២៨២ នាក់
ចំនួននេះមានការថយចុះប្រមាណ ១៧.៨៧% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦០.១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។